ជ័រលុប: នេះជាតួនាទីរបស់ខ្ញុំ
ខ្មៅដៃ : រាល់ពេលដែលខ្ញុំខុស អ្នកតែងតែឈឺចាប់
ជ័រលុប: មួយជីវិតរបស់ខ្ញុំ គឺដើម្បីកែកំហុសឲ្យអ្នក
ខ្មៅដៃ : ខ្ញុំខុសម្តង អ្នកឈឺចាប់ម្តង សឹករេចរឹលម្តងបន្តិចម្តងៗ រហូតដល់រលាយខ្លួនបាត់
ជ័រលុប: អ្នកកុំខុស កំហុសដដែលម្តងហើយម្តងទៀត បើមិនដូច្នោះទេ កំហុសលើកក្រោយ អត់មានខ្ញុំនៅកែកំហុសឲ្យអ្នកទៀតទេ។
ន័យធៀប៖ គេអាចបៀបធៀបជ័រលុបដូចជាឪពុក ម្តាយ អាណាព្យាបាល និងខ្មៅដៃគឺជាកូន ជាចៅ ជាក្មេងដែលត្រូវទទួលការអប់រំច្រើន ក្រេបជញ្ជក់ចំណេះវិជ្ជាច្រើនពីមនុស្សចាស់។
ដូចនេះ៖
***ជ័រលុប: គឺជាឪពុកម្តាយដែលតែងតែព្យាយាមកែកំហុសឲ្យកូនរាល់ពេលដែលកូនខុសម្តងៗគាត់ឈឺចាប់ណាស់
***ខ្មៅដៃ: គឺជាកូន បើកូនមិនដើរខុស មិនធ្វើខុស ឪពុកម្តាយរីករាយ មាំមួន រស់នៅជាមួយកូនបានយូរ

Post a Comment